សឿយ វិសាល រកបាន១គ្រាប់អោយកម្ពុជា ក្នុងជំនួបជាមួយ អ៊ីរ៉ាក់
ប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល រកបាន១គ្រាប់ អោយកម្ពុជា ក្នុងជំនួបកម្ពុជា ចាញ់ អ៊ីរ៉ាក់៤ ទល់ ១ ជម្រុះ World Cup 2022 នៅបារ៉ែន ។ វគ្គទី១ កម្ពុជា របូត ៣ គ្រាប់ ខណ:វគ្គទី១ កម្ពុជា ធ្វើបានយ៉ាងល្អដោយរកបាន១គ្រាប់ នឹងរបូត១គ្រាប់នៅនាទី៩០+ ៣ មុនចប់ការប្រកួត ។
ក្រុមគោព្រៃផ្ទាល់ដោយអ្នកចាត់ការក្រុមលោក Keisuke Honda និងគ្រូបង្វឹក Ryu ជនជាតិជប៉ុន បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយមានបាល់សម្រុកទៅមុខទី អ៊ីរ៉ាក់ ជាច្រើន ។ ក្នុងពូល C នេះក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតដោយត្រូវប៉ះ អ៊ីរ៉ង់ ថ្ងៃទី១១ ខែមិថុនា៕