Joachim Low៖ ក្រុមដែលធ្វើបានល្អ២-៣ប្រកួតដំបូង មិនដែលមានប្រវត្តិឈ្នះពាន Euro ឡើយ
គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ Joachim Low បាននិយាយថា សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2020 នៅមិនទាន់កំណត់ថាក្រុមណាអាចក្លាយជាម្ចាស់ជើងឯកបាននៅឡើយទេ។
បុរសវ័យ៦១ឆ្នាំបាននិយាយថា៖ “មានក្រុមខ្លាំងៗជាច្រើននៅក្នុងព្រឹត្តិការណ៍ Euro 2020 នេះ ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំនៅក្នុងពានរង្វាន់មួយនេះ ខ្ញុំឃើញក្រុមដែលធ្វើបានល្អនៅ២-៣ប្រកួតដំបូងគឺកម្រណាស់ដែលអាចឈ្នះពានរង្វាន់មួយនេះបាន។ ដូចនេះយើងមានតែរងចាំមើលទាំងអស់គ្នា។”
គួរឱ្យដឹងថា គិតមកទល់ពេលនេះក្រុមរហស្សនាមឥន្រ្ទីយ៍ដែកកំពុងឈរនៅលេខ២ពូល F ដោយមាន៣ពិន្ទុនៅក្នុងដៃស្មើជាមួយក្រុមការពារដំណែងជើងឯកព័រទុយហ្គាល់ ខណៈបារាំងនៅកំពួលតារាង ហើយហុងគ្រីនៅបាតតារាង។