លោក Pochettino ស្កាត់ទៅជួបលោក Maradona នៅឯក្លិបចាស់ Gimnasia
(BC-99)
អតីតអ្នកចាត់ការទូរទៅរបស់មាន់ខ្នាយមាស Tottenham Hot Spur លោក Maurico Pochettino បានបង្ហាញវត្តមានដ៏គួរអោយភ្ញាក់ផ្អើលនៅឯក្លិបបាល់ទាត់ Gimnasia ដោយបានទទួលការរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់គ្រូបង្វឹករបស់ក្លិប Maradona ផងដែរ។
លោក Maurico Pochettino បានចំនាយពេលវេលាដែលកំពុងតែទំនេររបស់ខ្លួនទៅចូលរួមទស្សនាការប្រកួតបាល់ទាត់របស់ក្របខណ្ឌប្រទេស អាហ្សង់ទីន ក្នុងខណៈពេលដែលក្រុម Gimnasia ដែលដឹកនាំដោយវិរបុរសអាហ្សង់ទីន Diego Maradona ប្រកួតជាមួយនិងក្រុម Cordoba។ លោក Pochettino បានសម្តែងនូវសេចក្តីរីករាយរបស់ខ្លួនជាខ្លាំងដែលបានមកមើលអតីតក្រុមចាស់របស់ខ្លួន Gimnasia ដែលលោកធ្លាប់លេងអោយជាមួយនិង Maradona នាអំឡុងឆ្នាំ១៩៩៣កាលពីគាត់មានអាយុ២១ឆ្នាំ។
ឆ្លើយសំណួរផ្សេងៗដែលអ្នកសារព័ត៌មានបានសួរទាក់ទងទៅនឹងអនាគត លោក Maurico Pochettino បាននិយាយថា លោកមិនទាន់គិតពីការដឹកនាំក្លិបបាល់ទាត់ណាមួយនៅឡើយទេនាពេលនេះ។ ពោលគឺលោកចង់ទុកពេលវេលាឈប់សម្រាកជាមួយក្រុមគ្រួសារអោយបានយូរជាងនេះសិន។ បុរសវ័យ៤៧ឆ្នាំរូបនេះបានបន្តទៀតថា តាមពិតទៅវាមិនខ្វះទេអ្នកមានសមត្ថភាពដឹកនាំក្រុមបាល់ទាត់ធំៗនោះ ដូចនេះលោកចង់មានពេលវេលានៅជិតក្រុមគ្រួសារអោយបានកាន់តែច្រើនតាមតែអាចធ្វើបាន។