KDB អត់សប្បាយចិត្តពេលប្ដូរចេញក្នុងជំនួប Liverpool យប់មិញ
Kevin De Bruyne បានបង្ហាញភាពមិនសប្បាយចិត្តពេលត្រូវបានប្ដូរចេញក្នុងជំនួបស្មើ Liverpool ១ទល់នឹង១ នៃក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។
ក្នុងនាទី ៦៩ គ្រូបង្វឹក Pep Guardiola បានដក De Bruyne ដាក់ Mateo Kovacic ជំនួស។ ខ្សែបម្រើជម្រើសជាតិបែលហ្ស៊ីកបានបង្ហាញភាពមិនសប្បាយចិត្តពេលដើរចេញពីទីលាន។
អ្នកចាត់ការ Pep Guardiola បានដើរទៅកន្លែងកីឡាករបម្រុង អង្គុយក្បែរកូនក្រុមរូបនេះដើម្បីពន្យល់ហេតុផល។
មុនពេលត្រូវបានជំនួស De Bruyne លេងបានយ៉ាងល្អដោយបានបង្កើតឱកាសជាច្រើន។
នេះមិនមែនជាលើកទីមួយទេដែល De Bruyne បង្ហាញអាកប្បកិរិយាបែបនេះចំពោះ Pep Guardiola នៅលើទីលាន។ ទោះជាយ៉ាងណា អ្នកចាត់ការ Man City ចាត់ទុកថានេះជាសកម្មភាពធម្មតាមួយ៕