
លីគត្រលប់វិញ! ព្រះខ័នរាជស្វាយរៀង ស៊ុតគ្មានប្រណី ខណៈ បឹងកេត និងគិរីវង់សុខសែនជ័យ រកបាន ៣ ពិន្ទុ
បន្ទាប់ពីសម្រាក់ជាងពីរកន្លកមក ការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់កំពូលកម្ពុជា បានចាប់ផ្តើមឡើងវិញ នាសប្តាហ៍ទី៦ របស់ខ្លួន កាលពីរសៀលថ្ងៃមិញ ដោយបានបញ្ចប់ ៣ គូ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បានលុតម្ចាស់ផ្ទះយ៉ាងធ្ងន់ធ្ងរ ជាលទ្ធផល ១០ ទល់ ០ នាកីឡដ្ឋានជាតិបាទី។
ចំណែកការប្រកួតពីរគូផ្សេងទៀត បឹងកេត រកបាន ៣ ពិន្ទុនៅក្នុងដីនាកីឡដ្ឋានខេនូឌាអ៊ែវ៉េ ដោយបានយកឈ្នះក្រុមភ្ញៀវ សូលទីឡូអង្គរ ដោយលទ្ធផល ៣ ទល់ ០ ស្របពេលដែលក្រុម អគ្គស្នងការដ្ឋាននរគបាលជាតិ នៅតែបរាជ័យជាលើកទី៦ ទាំងចាញ់ គិរីវង់សុខសែនជ័យ នារសៀលថ្ងៃមិញ ដោយលទ្ធផល ១ ទល់ ៤ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។
ដូច្នេះហើយ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងមកឈរកំពូលតារាងបណ្តោះអាសន្នរង់ចាំមើលការប្រកួត របស់ ភ្នំពេញក្រោន ជាមួយ វិសាខា នាថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ នាកីឡដ្ឋានស្មាត អរ អេស អិន ចាប់ពីវេលាម៉ោង ៦ ល្ងាច លទ្ធផលទៅជាយ៉ាងណា៕