Rice សម្រេចការផ្ទេរទៅ Arsenal
Arsenal បានចុះហត្ថលេខាផ្ទេរ Declan Rice ពី West Ham ក្នុងតម្លៃ ១០០លានផោន បូកនឹងប្រាក់បន្ថែម៥លានផោនទៀត ។
ការប្រកាសរបស់ក្លឹបកាំភ្លើងធំបានធ្វើឡើងបន្ទាប់ពីកីឡាករវ័យ ២៤ឆ្នាំរូបនេះបានចេញលិខិតចំហមួយទៅកាន់អ្នកគាំទ្រញញួរធំ ដោយចាត់ទុកជាការសម្រេចចិត្តដ៏លំបាកដែលខ្លួនបានចាកចេញ។
Rice បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្រុម Arsenal ក្នុងកិច្ចព្រមព្រៀងដែលមានជម្រើសមួយឆ្នាំទៀត៕