FA បើកភ្លើងខៀវអោយ Joe Gomez ប្តឹងប៉ូលីសអំពីការប៉ះទង្គិចគ្នាជាមួយ Raheem Sterling
(BC-99)
សហព័ន្ធបាល់ទាត់អង់គ្លេស FA បានសួរ Joe Gomez ថាតើគាត់ចង់រាយការណ៍អំពីឧប្បត្តិហេតុជាមួយ Raheem Sterling ទៅកាន់ប៉ូលីសដែរឬទេបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅ St George’s Park ។
ការប៉ះទង្គិចគ្នាដែលផ្តើមចេញពីកីឡាកររបស់ Man City Raheem Sterling ទៅកាន់មិត្តរួមជាតិរបស់ខ្លួនគឺកីឡាកររបស់ Liverpool Joe Gomez នៅក្នុងបន្ទប់ទទួលទានអាហាររបស់ក្រុមជម្រើសជាតិអង់គ្លេសកាលពីខែវិច្ឆិការកន្លងទៅនៅមិនទាន់បានបញ្ចប់នៅឡើយទេ។ ជម្លោះនេះបានកើតឡើងដំបូងនាអំឡុងពេលដែល Liverpool បានប្រកួតឈ្នះ ៣-១ លើ Man City នៅ Premier League នឹងបានកើតឡើងជាថ្មីទៀតនាពេលដែលពួកគេត្រូវបានកោះហៅជាកីឡាកររបស់ក្រុមតោកំណាចអង់គ្លេស ត្រៀមប្រកួតជម្រុះ យូរ៉ូ។
FA នឹងបើកសិទ្ធអោយ Gomez ប្តឹង Sterling ពីបទបង្ករអំពើហឹង្សារប្រសិនបើ Gomez យល់ថាវាជាការចាំបាច់ហើយនេះក៏ជាសិទ្ធរបស់មនុស្សគ្រប់រូបដែលទាមទារការទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ ការចេញលិខិតជូនដំណឹងនេះគឺធ្វើបានធ្វើឡើងនៅពេលថ្មីៗនេះដោយមើលឃើញថាការប្រើអំពើហឹង្សារនេះមិនសាកសមកើតមាននៅក្នុងមជ្ឈដ្ឋានបាល់ទាត់របស់ប្រទេសដ៏ស៊ីវិល័យមួយនេះ។
ក៏ប៉ុន្តែក្រោយពីទទួលបានដំណឹងរបស់ FA ភ្លាម Gomez ក៏បានសម្រេចចិត្តច្រានចោលការដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសដែរ ដោយរូបគេបានយល់ថារឿងនេះបានបញ្ចប់ទៅដោយការផ្សះផ្សារជាលក្ខណៈឯកជនទៅហើយ ហើយគេក៏មានការជឿជាក់ដែរថា Raheem Sterling នឹងមិនធ្វើអំពើមិនគប្បីនេះម្តងទៀតដែរ។