Man United ត្រូវប្រជែងក្លឹបធំៗដើម្បីយកម្នាក់នេះមកចូលរួម
ខ្សែបម្រើ Zakaria បានក្លាយជាគោលដៅសម្រាប់ Manchester United ក្នុងការនាំមកចូលរួមខណៈដែល Ralf Rangnick កំពុងតែស្វែងរកខ្សែបម្រើកណ្តាលថ្មីដើម្បីបង្កើនគុណភាពក្នុងក្រុមរបស់លោក ដោយកីឡាករសញ្ជាតិស្វីសរូបនេះពិតជាបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌ Bundesliga ។
Man United បច្ចុប្បន្នកំពុងតែជួបវិបិត្តនៃការធ្លាប់ចុះទម្រង់ ហើយរឿងនេះកាន់តែធ្វើឲ្យគ្រូបង្វឹកពិបាកដោះស្រាយបូករួមនឹងការអវត្តមាន Paul Pogba ទើបក្លឹបសម្រេចស្វែងរកកីឡាករបន្ថែម។ក្រៅពី Man United ក្នុងនោះ Zakaria ដែលកំពុងលេងនៅក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់ក៏ត្រូវបានក្លឹប Liverpool ចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ចាក់ថា Zakaria បានក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅក្នុង Bundesliga ចាប់តាំងពីចូលរួមជាមួយ Monchangladbach ក្នុងឆ្នាំ 2017 ពីក្លិបយក្សស្វីស Young Boys ក្រោមការដឹកនាំដំបូងរបស់លោក Adi Hutter ។
អត្ថបទ៖ Monsoon