វិសាខា ផ្ទេរបាន សា ទី ពីអគ្គិសនីហើយ
វិសាខា បានប្រកាសពីការចូលរួមរបស់ខ្សែប្រយុទ្ធ សា ទី ពីអគ្គិសនីកម្ពុជាសម្រាប់រដូវកាល២០២២។
ក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន មិនបានលម្អិតពីកិច្ចសន្យាទេ។ យ៉ាងណា ប្រភពខ្លះថា វិសាខាបានចាយ២ម៉ឺនដុល្លារដល់អគ្គិសនី។
សា ទី បានចូលរួមជាមួយអគ្គិសនីកម្ពុជានៅរដូវកាល២០២០ ក្រោយចាកចេញពីមជ្ឈមណ្ឌល និងបាល់ទាត់ជាតិបាទីជាទីរូបគេចំណាយរួមរស់បានមួយឆ្នាំ។ រដូវកាល២០២១ នៅ EDC Stadium គេរកបាន៦គ្រាប់ និងមានឈ្មោះក្នុងជម្រើសជាតិ ទៀតផង៕