
ប្រដាល់ និង បាល់ទាត់ នៅសៀមរាប កំពុងរីកចម្រើនខ្លាំង
វិស័យកីឡាដែលកំពុងពេញនិយមពីរនៅប្រទេសកម្ពុជាគឺបាល់ទាត់ និងប្រដាល់ កំពុងរីកចម្រើនខ្លាំងនៅខេត្តសៀមរាប ដែលបានទាក់ទាញភ្ញៀវបរទេសជាច្រើនក្នុងខេត្តទេសចរណ៍ មួយនេះ ។ ថ្ងៃនេះ MSR សុំលើកយកក្លិបបាល់ទាត់ចំនួន៣និងក្លិបប្រដាល់ចំនួនពីរដែលកំពុងរៀបចំបានយ៉ាងល្អក្នុង ខេត្តសៀមរាប ។
១. ក្លិបបាល់ទាត់ អង្គរថៃហ្គឺរ ដែលកំពុងលេងនៅលីហ្គកំពូលកម្ពុជា ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះកំពុងទាក់ទារអ្នកគាំទ្រជាច្រើន និងទទួលបានពានក្លិបមានអ្នកចូលរួមទស្សនាច្រើន ជាងគេកាលពីរដូវកាលមុនផងដែរ ។
២. ក្លិបសូទីឡូអង្គរ មានម្ចាស់ជាតារាបាល់ទាត់ជប៉ុននិងជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាលោក Hongda មួយនេះក៏កំពុងលេងនៅលីហ្គកំពូលកម្ពុជាផងដែរ និងមានក្រុមអ្នកគាំទ្រច្រើនបន្ថិចម្តងៗ ។
៣. ក្លិបបាល់ទាត់គីរីដងរែក ទោះបីមិនទាន់ចូលលេងនៅលីហ្គកំពូលកម្ពុជា ប៉ុន្តែក្លិបមួយនេះពិតជារៀបចំ បានល្អណាស់ដោយបណ្តុះកីឡាករបាល់ទាត់នៅខេត្តសៀមរាបជាច្រើនរួចមកហើយ និងកំពុងសាងសង់កីឡដ្ឋានបាល់ទាត់លំដាប់អន្តរជាតិយ៉ាងទំនើបនៅខេត្តសៀមរាបផងដែរ ។
ងាកមកកាន់វិស័យកីឡាប្រដាល់ដែលជាប្រភេទកីឡាកំពុងពេញនិយមមួយដែរ ក៏កំពុងមានការចាប់អារម្មណ៍ច្រើននៅខេត្តសៀមរាបដែរ ថ្ងៃនេះយើងលើកយកក្លិបប្រដាល់ចំនួនពីរដែលមានការបង្ហាត់តាមលក្ខណៈស្តង់ដា និងមានគ្រូបរទេសទៀតផង ។
១.ក្លិប Kingdom Fight Gym ដែលមានគ្រូបង្វឹកលោក ជា រិទ្ធ កីឡាករ គង់ សំបូរ និងជនបរទេស កំពុងបណ្តុះកីឡាករគុនខ្មែរជាច្រើន និងបានបង្ហាញគុនខ្មែរទៅដល់ជនជាតិបរទេសជាច្រើននាទឹកដីអង្គរនេះ ។
២. MrLy Gym and Boxing ក្លិបមួយនេះមានការបង្ហាត់ក្បាច់របស់ខ្មែរជាច្រើនមានទាំងគុនខ្មែរ លប្បុក្កតោ និងមានពេលវេលាបង្ហាត់យ៉ាងត្រឹមត្រូវជាមួយគ្រូបង្វឹកមានបទពិសោធដែលមានគោលដៅ បណ្តុះកីឡាករគុនខ្មែរឈានទៅកម្រិតពិភពលោកផងដែរ ៕