
ភ្នំពេញក្រោនចូលពូល I ខណៈវិសាខាអាចចូលពូល G បើឈ្នះក្លិបឡាវ
ការចាប់ពូលពានរង្វាន់ AFC Cup 2022 បានបញ្ចប់រួចរាល់ហើយនៅរសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។
សម្រាប់ពូលចំនួន៣ដែលនៅតំបន់អាស៊ាន ឬ ASEAN Zone ជាលទ្ធផល គឺ ភ្នំពេញក្រោនត្រូវស្ថិតក្នុងពូល I ដែលប៉ះក្លិបវៀតណាម Viettel FC, ក្លិបសិង្ហបុរី Hougang FC និងក្លិបមីយ៉ាន់ម៉ា Hantharwady។
ចំណែកវិសាខា ប្រសិនបើឈ្នះ Young Elephants របស់ឡាវនឹងត្រូវចូលពូល G ដែលមាន Kaya FC Iloilo របស់ហ្វីលីពីន, Bali United របស់ឥណ្ឌូនេស៊ី និងក្លិបម៉ាឡេស៊ី Kedah FA។
គួរដឹងដែរថា ភ្នំពេញក្រោនបានឆ្លងចូលដល់វគ្គចែកពូលស្វ័យប្រវត្តិក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ២០២១។ ចំណែកវិសាខា ដែលជាជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០២១ ត្រូវឆ្លងកាត់វគ្គ play-off ជាមុនសិន។
ការប្រកួតបើកឆាកវគ្គចែកពូលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា និងវគ្គ play-off ក្នុងខែមេសា៕