De Ligt បានកាដូសូកូឡា៧០០គីឡូពីមិត្តរួមក្រុម Sommer
អ្នកចាំទី Yann Sommer បានផ្ញើកាដូជាសូកូឡាចំនួន៧០០គីឡូក្រាមពីក្រុមហ៊ុននៅប្រទេសស្វីសទៅកាន់មិត្តរួមក្រុម Matthijs De Ligt ក្រោយខ្សែការពាររូបនេះសង្គ្រោះពីការស៊ុតរបស់ Paris Saint Germain អំឡុងជំនួបជើងទី២ វគ្គ១៦ក្រុម UEFA Champions League កាលសប្ដាហ៍មុន។
Sommer បានសន្យាថា នឹងផ្ដល់កាដូសូកូឡាដល់ De Ligt ហើយគេក៏បានធ្វើប្រាកដមែន។ យ៉ាងណា De Ligt តបថា មិនទទួលយកទេ ព្រោះគេកំពុងមានកាយសម្បទាល្អ មិនអាចទទួលទានសូកូឡាបានទេ។ អតីតខ្សែការពារ Juventus រូបនេះបានបង្វែរកាដូនោះទៅកាន់អង្គការសប្បុរសធម៌វិញ។
Bayern Munich បានរក្សាសំណាញ់ទី clean sheet ដល់ទៅ៤ប្រកួតជាប់គ្នានៅ UEFA Champions League ដែលនេះជាកំណត់ត្រាដ៏ពិសេសបំផុត។ នេះក៏ជាការឡើងទៅកាន់វគ្គ៨ក្រុមលើកទី២១ផងដែរក្នុងប្រវត្តិពានរង្វាន់នេះ ដែលជាចំនួនដ៏ច្រើនបំផុតជាងក្រុមផ្សេងៗទៀត៕