Sergio Aguero ស៊ុត២គ្រាប់ឲ្យ Man City ស៊ី Cheslea ២-០ លើកពាន Community Shield (មានវីដេអូ)
ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមតោខៀវ Chelsea ដោយលទ្ធផល២ទល់នឹង០ ហើយក្លាយជាម្ចាស់ពានរង្វាន់ Community Shield ជាពានត្រៀមបើករដូវកាលថ្មី Premier League។
២គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមលោក Pep Guardiola រកបានដោយខ្សែប្រយុទ្ធ Sergio Aguero ដោយកីឡាករសញ្ជាតិអាហ្សង់ទីនបានក្លាយជាសមាជិករបស់ Man City ដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលស៊ុតបាន២០០គ្រាប់។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League រដូវកាល២០១៨/១៩ នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយហើយ ដោយមានផ្សាយបន្តផ្តាច់មុខតាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។
ទស្សនាវីដេអូហាយឡាយ៖