Dortmund ចាប់ផ្តើមបើកភ្លើងខៀវអោយបិសាចក្រហម ទិញយកSancho
យោងតាមរបាយការណ៍ពី ManUtd បានអោយដឹងថា Manchster United គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយក្រុម Borussia Dortmund បន្ទាប់ពីទទួលបានភ្លើងខៀវដើម្បីផ្តល់ជូនកញ្ចប់មួយដែលមានតំលៃ ១០០ លានផោនជាមួយនឹងថ្លៃឈ្នួលបូកទាំងប្រាក់បន្ថែមដែលអាចនឹងចំណាយដល់ទៅ ១២០ លានផោន។
សូមបញ្ជាក់ថា កីឡារ Sancho ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីការចង់បានរបស់បិសាចក្រហម ក្រោមការដឹកនាំពីលោក Ole gunnar solskjaer ខណៈដែលក្រុមទាំង២មិនទាន់យល់ស្របគ្នាចំពោះតម្លៃខ្លួន៕