កីឡាករក្រុមធំម្នាក់ និងក្រុមការងាររបស់ ATM តេស្តវិជ្ជមានកូវីដ១៩
Atletico Madrid បាននិយាយថាបុគ្គលពីរនាក់បានធ្វើតេស្តវិជ្ជមានពាក់ព័ន្ធនឹងកូវីដ១៩ មុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League តទល់ RB Leipzig នៅ Lisbon ចូលមកដល់នៅថ្ងៃទី១៣ ខែសីហា។
ក្លិបអេស្ប៉ាញបាននិយាយថាបុគ្គលដែលមិនបញ្ចេញឈ្មោះកំពុងនៅដាច់ឆ្ងាយពីគេនៅឯផ្ទះ។
ករណីវិជ្ជមានត្រូវបានរកឃើញបន្ទាប់ពីកីឡាករក្រុមធំម្នាក់ និងបុគ្គលិកក្លិបម្នាក់ដែលធ្វើដំណើរទៅ Lisbon ត្រូវបានធ្វើតេស្តនៅ Madrid កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា។ ឥឡូវនេះពួកគេនឹងត្រូវបានពិនិត្យឡើងវិញរួមជាមួយអ្នកជិតស្និទ្ធពួកគេដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Atletico បញ្ជាក់ថា“ វាជម្រុញឲ្យមានការផ្លាស់ប្តូរកាលវិភាគហ្វឹកហាត់នៅក្នុងកម្មវិធីធ្វើដំណើរនិងការស្នាក់នៅរដ្ឋធានីនៃប្រទេសព័រទុយហ្កាល់។”
ក្លិបនឹងសម្របសម្រួលកាលវិភាគថ្មីជាមួយ UEFA ហើយនៅពេលមានផែនការថ្មីវានឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។ ក៏មានអំពាវនាវឲ្យមានការគោរពជាអតិបរមាចំពោះអត្តសញ្ញាណអ្នកទាំងពីរដែរ។
ដោយសារតែការរីករាលដាលនៃជំងឺឆ្លង UEFA Champions League កំពុងបញ្ចប់ជាមួយនឹងការប្រកួត វគ្គ ៨ ចុងក្រោយ ដោយមានតែមួយជើងប៉ុណ្ណោះ៕