
លើស50%ហង្សក្រហម Liverpool និងឈ្នះពានរដូវកាលនេះប្រសិនបើពួកគេឆ្លងផុត Arsenal និង Man City!
ហង្សក្រហម Liverpool ក្រោយពីឆ្លងកាត់សមរភូមិប្រកួត Premier League 19ដងកន្លងមកនេះមិនទាន់ស្គាល់ពាក្យថាចាញ់ដូចក្លិប ទាំង19ផ្សេងទៀតឡើយហើយក៏កំពុងឈរកាងលើចំណាត់ថ្នាក់លេខ1ឃ្លាតពីក្រុមការពារដំណែងជើងឯករដូវកាលចាស់ Man City ចំនួន7ពិន្ទុដាច់ផងដែរ។ នៅក្នុងការប្រកួត Boxing Day ដែល Liverpool នៅតែរកបានជ័យជម្នះរបស់ខ្លួនលើ Newcastle United 4-0 ស្រាប់តែ Man City បែរជាចាញ់ Leicester City 2-1 ទៅវិញ។ ជ័យជម្នះរបស់ Liverpool ស្របពេលដែល Man City ចាញ់បែបនេះហើយទើបធ្វើអោយក្រុមរបស់លោក Klopp កាន់តែហក់ទៅខ្ពស់ថែមទៀត។
តែនៅមានសំណួរសួរថាតើ Liverpool ដែលខកខានស្គាល់រសជាតិពានរង្វាន់ក្របខ័ណ្ឌកំពូលអង់គ្លេសតាំងពីឆ្នាំ 1990 អាចភ្លក្សរសជាតិពានរង្វាន់កម្រិតកំពូលបានម្តងទៀតទេនៅរដូវកាលនេះ?។ យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃទី30នេះ Liverpool ត្រូវឆ្លងកាត់ការធ្វើលំហាត់កម្រិតឆមាសដ៏លំបាកគួសមដោយត្រូវប៉ះជាមួយកាំភ្លើងធំ Arsenal នៅក្នុងទឹកដីរបស់ខ្លួន និងរំលងតែពីរយប់ប៉ុណ្ណោះគេនិងត្រូវប៉ះគូប្រជែង Man City នៅទឹកដី Etihad ជាបន្ត។
សម្រាប់ចម្លើយទៅនិងការដាក់ជាសំណួរខាងលើគឺថា គេអាចនិងក្លាយជាម្ចាស់ពានបានជាង50%ប្រសិនបើក្រុមលោក Jurgen Klopp អាចបន្តយុទ្ធនាការដោយមិនចាញ់ក្រុមខ្លាំងទាំង2ខាងលើ។ ដោយយោលទៅលើកីឡាករក្នុងក្រុមទាំងមូលកំពុងតែលេងបានល្អដែលមានដូចជា Mohammad Salah, Sadio Mané, Shaqiri, Van Dijk, Firmino ជាដើមធ្វើអោយ Liverpool មានទំនុកចិត្តកាន់តែខ្ពស់ថានិងមិនចាញ់ការប្រកួតណាមួយឡើយ។
កម្រិតក្នុងការឈ្នះពានតែជាង50%បើគេពុំចាញ់ Arsenal និង Man City អាចនិយាយបានថាជាសន្ទស្សន៍ដ៏តិចនៅឡើយព្រោះថានៅមានក្រុមខ្លាំងៗដែល Liverpool ត្រូវប៉ះនៅជើងទី2នារដូវកាលនេះជាបន្តទៀត។ សម្រាប់ MSR សូមជូនពរអោយ Livrpool សម្រេចនូវសេចក្តីប្រាថ្នារបស់ខ្លួន។