លោក Pele ទទួលមរណភាពហើយ
វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។
Legend រូបនេះបានវះកាត់យកដុំសាច់ចេញពីពោះវៀនធំក្នុងខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្រុង Sao Paulo។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅចុងខែវិច្ឆិកាឆ្នាំ ២០២២ ។
បើតាមស្ថិតិមួយចំនួនបង្ហាញថា លោករកបាន ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៦៣ដងអំឡុងពេលអាជីព២១ឆ្នាំរួមទាំង៧៧ គ្រាប់ក្នុង៩២ប្រកួតសម្រាប់ជម្រើសជាតិប្រេស៊ីល។
លោកក៏ជាកីឡាករតែម្នាក់គត់ដែលឈ្នះ World Cup ៣ដង ឆ្នាំ 1958, 1962 និង 1970។ លោកត្រូវបានគេដាក់ឈ្មោះថា FIFA’s Player of the Century ក្នុងឆ្នាំ២០០០៕