Real Madrid ឈ្នះជើងឯក Copa del Rey
Rodrygo ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Real Madrid ឈ្នះពាន Copa del Rey ជាលើកដំបូងចាប់តាំងពីឆ្នាំចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីយកឈ្នះ Osasuna ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងក្រុង Seville ដោយលទ្ធផល២ទល់នឹង១ ។
Osasuna ដែលលេងត្រឹមវគ្គផ្តាច់ព្រ័ត្រ Copa del Rey លើកទីពីររកបានគ្រាប់បាល់ដោយ Lucas Torro។
Rodrygo បានជួយឱ្យ Real នាំមុខមុនជាមួយនឹងគ្រាប់បាល់លឿនបំផុតក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Cup ក្នុងរយៈពេល 17 ឆ្នាំបន្ទាប់ពីលេងបាន១០៦វិនាទី។
Osasuna ដែលគាំទ្រដោយអ្នកគាំទ្រជិត២៥០០០នាក់នៅ Estadio de La Cartuja មានឱកាសប្រជែងយកពានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១០៣ឆ្នាំ។
ជ័យជម្នះសម្រាប់ក្រុម Real ផ្តល់នូវពានរង្វាន់ Copa del Rey លើកទី២០របស់ពួកគេ៕