កីឡាករបាល់ទះជម្រើសជាតិ ឈាង ភារដ្ឋ ត្រូវគ្រួសារបិទបាំងមរណភាពជីដូន
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា ឈាង ភារដ្ឋ ត្រូវបានគ្រួសារលាក់បាំងពីមរ.ណ.ភាពជីដូនរបស់គេ ព្រោះខ្លាចប៉ះពាល់ដល់ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទល់ ថៃ។ នេះបើតាមការបង្ហោះរបស់ម្ចាស់គណនី Facebook សល់ វណ្ណា។
ម្ចាស់គណនី សល់ វណ្ណា បានសរសេរបែបនេះ “៖ ប្អូនសុំទោសណាបងណា 😓ប្អូនបានលាក់បាំងបងព្រោះខ្លាចប៉ះពាល់ដល់ការប្រគួតរបស់បងព្រោះជាការប្រគួតប្រវត្តិសាស្រ្ត 😓ពួកញមគ្មានបំណងទេបង😓តែអ្នកគ្រប់គ្នាដឹងពីអារម្មណ៍បងទើបសម្រេចចិត្តធ្វើបែបនឹង 😓បងធ្វើចិត្តអោយបានណាបង រឹងមាំណាបងនៅសល់តែមួយប្រគួតទេ😓 សុំទោសណាបង😓😭 ប្អូនអង្គុយស្រែកអោយបងទាំងអួល ទាំងទ្រូងស្ទើរបែកពេលឃើញមុខបង Pøżż Röth😭”
គួរដឹងដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានវាយបកយកឈ្នះក្រុមជម្រើសជាតិថៃដោយលទ្ធផល៣សិតទល់នឹង២ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រប៉ះម្ចាស់ជើងឯកឥណ្ឌូនេស៊ី៕