
កម្ពុជាបានមេដាយ២គ្រឿងទៀតហើយពីស៊ីហ្គេមនៅវៀតណាម
នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ កម្ពុជា ទទួលបានមេដាយសំរឹទ្ធ២គ្រឿងទៀតហើយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។
មេដាយសំរឹទ្ធទាំង២គ្រឿងយកបានពីកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ បានចាញ់កីឡាការិនីមីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងវគ្គដូចគ្នានេះដែរតែវិញ្ញាសាបុរស កីឡាករ សុខ ចាន់មាន បានប្រកួតចាញ់កីឡាថៃ។
សរុបត្រឹមរសៀលនេះ កម្ពុជាមានមេដាយសំរឹទ្ធ៤គ្រឿង ពោលពីប៉េតង់២គ្រឿង, ទូករ៉ូអ៊ីង១គ្រឿង និងឃីកបុកស៊ីង១គ្រឿង។
ដោយឡែក នៅរាត្រីថ្ងៃដដែលនេះ កីឡាករឃីកបុកស៊ីងកម្ពុជា៤នាក់ គឺ បឺត សង្ឃឹម, កាន់ ម៉េងហុង, លន បញ្ញា និងឈឿង ល្វៃ នឹងប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស៕
រូបភាព ៖ CAMSOC