ណាហ្គាឡើងបង្គ្រប់វគ្គ៤ក្រុម Cambodian League Cup
ណាហ្គាវើលដ៍បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Cambodian League Cup 2023 ក្រោយឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរដល់ទៅ០ទល់នឹង៨ នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣។
លទ្ធផលនេះមានន័យថា ក្រុមលោក ឃឹម បូរី បញ្ចប់នៅលេខ២ប្រចាំពូល B មាន១៣ពិន្ទុ ពីការប្រកួត៦លើក។ ចំណែកព្រះខ័នរាជស្វាយរៀងដែលបានត្រឹមស្មើ អាយអេសអាយដង្កោសែនជ័យនោះ មាន១១ពិន្ទុ។
ដូច្នេះ ណាហ្គាវើលដ៍ដែលបញ្ចប់នៅលេខ២ ត្រូវឡើងទៅប៉ះក្រុមលេខ១ពូល A វិសាខា។ ក្រុមលេខ១ពូល B ភ្នំពេញក្រោន ត្រូវជួបក្រុមលេខ២ ពូល A គិរីវង់សុខសែនជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕