ខ្សែបម្រើ Newcastle United ដែលរកបាន៨៥០ផោន១សប្តាហ៍ ប្រកាសបរិច្ចាគប្រាក់ខែ៣០%ទៅជួយសេវាសុខាភិបាល
ខ្សែបម្រើ Matty Longstaff របស់ Newcastle United បានប្រកាសបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន៣០%ទៅជួយសេវាសុខាភិបាលនៅប្រទេសអង់គ្លេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សមាជិករបស់ក្រុមរហស្សនាមសារិកាព្រៃជាគឺកីឡាករដែលរកចំណូលបានតិចជាងគេបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ពោលគឺទទួលបានថ្លៃនឿយហត់នៅលើទីលានត្រឹមតែ៨៥០ផោនក្នុង១សប្តាហ៍តែប៉ុណ្ណោះ។
គួរឱ្យដឹងថា គិតត្រឹមពេលនេះនៅប្រទេសអង់គ្លេសមានករណីឆ្លងវីរុសកូវីដ១៩ចំនួនជិត១សែនករណីហើយ ដោយមានអ្នកបាត់បង់ជីវិតជាង១ម៉ឺន២ពាន់នាក់ទៅហើយ។