Cristiano Ronaldo បង្កើតកំណត់ត្រាថ្មីមួយទៀត ក្រោយស៊ុត១គ្រាប់ឱ្យ Juventus ឈ្នះ Napoli
Juventus បានបន្តដំណើររបស់ខ្លួនក្នុងការប្រដេញតំណែងកំពូលតារាងនៅក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Napoli ដោយលទ្ធផល២ទល់នឹង១ កាលពីយប់មិញនៅក្នុងទឹកដីខ្លួនឯង។
២គ្រាប់របស់ក្រុមរហស្សនាមសេះបង្កង់រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo និង Paulo Dybala ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Lorenzo Insigne នៅនាទីទី៩០។
យ៉ាងណាក្តីការស៊ុតបញ្ចូលទី១គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើឱ្យគេបង្កើតកំណត់ត្រាថ្មីមួយទៀតគឺ ស៊ុតបញ្ចូលទីបានយ៉ាងហោច២៥គ្រាប់នៅក្នុងលីគក្នុងរយៈពេល១២រដូវកាលចុងក្រោយនេះតែម្តង។
គួរឱ្យដឹងថា គិតមកទល់សប្តាហ៍ទី២៩នេះ Juventus ឈរនៅលេខ៣មាន៥៩ពិន្ទុនៅក្នុងដៃ ខណៈ Inter Milan ឈរនៅកំពូលតារាងដោយមាន៧១ពិន្ទុ។