Real Madrid ចង់បាន Saido Mane ស្របពេលដែល Liverpool ចង់បាន Mbappe
(BC-99)
អ្នកចាត់ការទូទៅរបស់អធិរាជស Real Madrid លោក Zinedine Zidane បានប្តេជ្ញាថានឹងជំរុញអោយមានការផ្លាស់ប្តូរដ៏ធំមួយនៅរដូវក្តៅនេះពោលគឺជាការទិញយកខ្សែប្រយុទ្ធហង្សក្រហម Liverpool Sadio Mané ។
លោក Zizou អតីតកីឡាករបារាំងគឺជាអ្នកគាំទ្រដ៏ធំរបស់កីឡាករសេណេហ្គាល់វ័យ ២៨ ឆ្នាំហើយលោកក៏កំពុងតែរកវិធីសាស្រ្តវិជ្ជមានណាមួយដើម្បីនាំយក Mané ដែលបានចុះហត្ថលេខាលើកិច្ចសន្យា ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៣ មករួមគ្នាជួយក្រុម Real Madrid វិញនៅដើមរដូវកាលថ្មីនេះ។
តាមរយៈសារព័ត៌មាន SunSport បានបង្ហើបអោយដឹងថាក្រុមទាំងសងខាងបានបញ្ជូនអ្នកតំណាងរបស់ពួកគេទៅពិភាក្សារួចហើយអំពីការផ្លាស់ប្តូរដែលអាចកើតមាន។
Mané មិនចង់ចាកចេញពី Anfield ទេវាដូចទៅនឹងអ្វីដែល Liverpool ធ្លាប់បានបដិសេធ Real Madrid កាលពីឆ្នាំមុននៅពេលដែល Zidane ចង់បានកីឡាករ អេហ្ស៊ីប Mohamed Salah ។ ប៉ុន្តែប្រសិនបើ Mané ត្រូវបានល្បួងឱ្យប្តូរទៅកាន់ LaLiga នោះម្ចាស់ភាគហ៊ុនធំ ៨០% របស់ Liverpool ក៏នឹងបង្វែរការចង់បានកីឡាករឆ្នើម Paris Saint-Germain Mbappe អាយុ ២១ ឆ្នាំវិញដែរ។
ហង្សក្រហមត្រូវបានប៉ាន់ស្មានថានឹងទទួលបានទឹកប្រាក់ចំនួន ១៥០ លានផោនសម្រាប់តម្លៃខ្លួន Mané ហើយនឹងត្រូវបន្ថែម ១០០ លានផោនពីលើហ្នឹងទៀតដើម្បីទទួលបាន Mbappe ពី PSG ។
កាលពីខែធ្នូឆ្នាំមុនលោក Jurgen Klopp គ្រូបង្វឹកនៅទឹកដី Anfield បានត្អូញត្អែថា Liverpool គ្មានលទ្ធភាពទិញ Mbappe បានឡើយ។ ប៉ុន្តែបន្ទាប់ពីពួកគេនឹងទទួលបានការឧបត្ថម្ភថ្មីពីក្រុមហ៊ុន Nike របស់អាមេរិក ១០០ លានផោនក្នុងមួយឆ្នាំ ផ្គួបផ្សំនិងការប្រកាសពីការរកចំណូលបានចំនួន ៥៣៣ លានផោនជាមួយនឹងប្រាក់ចំណេញ ៤២ លានផោនកាលពីខែកុម្ភៈផងនោះ ការទិញយក Mbappe ពី PSG ត្រូវបានគេមើលឃើញថាវាមិនមែនជារឿងពិបាកសម្រាប់ Liverpool ទៀតនោះទេ។