
ក្រោយឈ្នះជើងឯក Europa League គ្រូបង្វឹក Sarri ថានឹងពិភាក្សាពីអនាគតរបស់ខ្លួនជាមួយ Chelsea
លោក Maurizio Sarri បានលើកឡើងថា នឹងពិភាក្សាអនាគតរបស់ខ្លួននៅ Chelsea ក្រោយដឹកនាំឈ្នះពានរង្វាន់ UEFA Europa League ដោយថា លោកសមនឹងដឹកនាំបន្ត។ ក្រុមតោខៀវ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលទី២អឺរ៉ុប ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ៤ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសវ័យ៦០ឆ្នាំអោយដឹងបែបនេះ “ខ្ញុំនឹងនិយាយជាមួយថ្នាក់ដឹកនាំ ហើយខ្ញុំនឹងនិយាយឲ្យច្បាស់ថា ខ្ញុំនឹងអាចធ្វើអ្វីបាន ហើយក្លិបអាចធ្វើអ្វីបានសម្រាប់ខ្ញុំវិញ។ ខ្ញុំចូលចិត្ត Premier League ហើយពិតជាសំណាងដែលបាននៅ Chelsea តែនៅចុងរដូវកាល យើងនឹងពិភាក្សាគ្នា។ ខ្ញុំសមនឹងបន្តនៅ Chelsea ទៀត តែសម្រាប់គំនិតរបស់ខ្ញុំគឺមិនទាន់គ្រប់គ្រាន់ទេ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរអោយដឹងថា ការឈ្នះពាន UEFA Europa League នេះគឺ ជាពានក្នុងរដូវកាលដំបូង របស់លោក Maurizio Sarri ក្នុងតំណែងជាអ្នកចាត់ការ Chelsea ហើយវាក៏ជាពានធំដំបូងក្នុងអាជីពដឹកនាំរបស់លោកក្នុងរយៈពេលជាង៣០ឆ្នាំមកនេះដែរ។ លោក Sarri មិនដែលឈ្នះពានអ្វីឡើយចាប់តាំងពីប្រឡូកក្នុងការងារជាអ្នកចាត់ការនៅទសវត្សឆ្នាំ៩០មក៕