សមាភាពគ្រូបង្វឹកទាំង5 ដែលនិងមកជំនួសកន្លែង Mourinho
មួយរយៈកាលចុងក្រោយនេះទំនាក់ទំនងរវាង បិសាចក្រហម Manchester United និង Jose Mourinh ហាក់បីដូចជាមិនសូវល្អទាល់តែសោះ ជាក់ស្តែងការចាប់ផ្តើមរដូវកាលថ្មីជាមួយនិងទំរង់លេងដែលរញេរញៃបំផុត។
បើទោះជាការមកដល់រដូវកាលដំបូង 2016/2017 របស់អតីតបុរស ” Special One” អាចនាំពានពីរ EFL Cup និង UEFA EUROPA LEAGUE មកអោយបីសាចក្រហមក៏ដោយ ប៉ុន្តែរដូវកាលមុន 2017/2018 ManU បញ្ចប់រដូវកាលដោយមិនមានពាន1សោះនៅក្នុងដៃ រួមនិងទំរង់មិនលេចធ្លោរថែមទៀត។ ដោយសាររឿងរ៉ាវទាំងនេះ ទើបកៅអីគ្រូបង្វឹករបស់លោក Mourinho ត្រូវបានបេក្ខភាពផ្សេងទៀតចង់ចូលមកជំនួសជាហូហែរ។
ខាងក្រោមនេះគឺជាសមាសភាពគ្រូបង្វឹកទាំង5ដែលអាចនិងមកជំនួសតំណែងបុរសជនជាតិ Portugal បើសិនជាគាត់ចាកចេញមែន:
5# Leonardo Jardim
គ្រូបង្វឹកសញ្ជាតិ Portugal ដើមកំណើត Venezuela ដែលកំពុងដឹកនាំ AS Monaco ក៏ជាបុគ្គលដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានប្រិយមិត្តបិសាចក្រហមពេញចិត្តគាំទ្រអោយមកដឹកនាំដែរ។ ស្នាដៃពិសេសរបស់គាត់គឺជួយអោយ Olympiacos និង Monaco ឈ្នះពានលីគកំពូលមួយរដូវកាលដូចគ្នា។
4# Laurent Blanc
អតីតខ្សែការពារ ManU ម្នាក់នេះក៏ធ្លាប់ជាបេក្ខភាពជ្រើសរើសមកដឹកនាំបិសាចក្រហមពេលដែលលោក Louis Van Gaal ចាកចេញ។ អំឡុងពេលដឹកនាំក្រុមអាជីពលោក Blanc ក៏ធ្លាប់នាំ Bordeaux ឈ្នះពាន Ligue 1 មួយរដូវកាល និង Paris S.G ឈ្នះពាន Ligue1 ដល់ទៅ3រដូវកាលជាប់គ្នា។ ចំណូលចិត្តទំរង់លេងរបស់គាត់គឺ 4-3-3។
3# Marcelino Garcia Toral
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះកំពុងតែជោគជ័យក្នុងការដឹកនាំប្រជៀវខ្មៅ Valencia ក្នុងក្រខណ្ឌ LaLiga។ បើទោះជាការដឹកនាំក្រុមអាជីពមួយចំនួនកន្លងមករបស់គាត់មិនទាន់ឈ្នះពានលីគកំពូលក៏ដោយ ក៏គាត់ជាបេក្ខភាពមានប្រជាប្រិយភាពមកជំនួសតំណែងលោក Mourinho ម្នាក់ដែរ។
2# Antonio Conte
បច្ចុប្បន្នគ្រូបង្វឹកជនជាតិអ៊ីតាលីមិនទាន់មានក្លឹបដឹកនាំទេ ក្រោយពី Chelsea បណ្តេញចេញពេលបញ្ចប់រដូវកាល។ យ៉ាងណាសមិទ្ធផលរបស់គាត់កន្លងមកគឺមិនធម្មតានោះទេ ដោយធ្លាប់ជួយអោយ Juventus ឈ្នះពានលីគកំពូល 3រដូវកាលជាប់គ្នា និង Chelsea ឈ្នះពាន PL 1រដូវកាលផងដែរ។ ទំរង់លេងដ៏គួរអោយចាប់អារម្មណ៌របស់គាត់គឺ 3-4-3 ហើយបើសិនជាគាត់មកដឹកនាំ ManU បានសំរេចគាត់និងប្រើទំរង់ 4-3-2-1 វិញម្តង។
1# Zinedine Zidane
នៅជាកីឡាករធ្លាប់ឈ្នះពានជាច្រើនជាមួយក្លឹបអាជីព ពេលក្លាយជាគ្រូបង្វឹកបទពិសោធន៏ថ្មីក៏រាប់ថាជាជោគជ័យដ៏ធំមួយដែរ ដោយជួយអោយ Real Mardrid ឈ្នះពាន LaLiga 1រដូវកាល និង UCL 3រដូវកាលជាប់គ្នា រួមជាមួយនិងពានរង្វាន់ផ្សេងផងដែរ។ ដូច្នេះហើយទើបវីរៈបុរសបាលទាត់បារាំង Zizou ក្លាយជាបេក្ខភាពទី1 ក្នុងការមកដឹកនាំ Manchester United៕