Kevin de Bruyne ត្រូវអវត្តមានប្រកួត Champions League ជាមួយ Dinamo Zagreb ដោយសារតែរបួស
កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្រុម Manchester City គឺ Kevin de Bruyne នឹងត្រូវអវត្តមានសម្រាប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុនៅពូលC នៃការប្រកួត UEFA Champions League នារាត្រីនេះវេលាម៉ោង២រំលងអធ្រាត្រជាមួយក្លឹប Dinamo Zagreb របស់ប្រទេសក្រូអាស៊ី ដោយសារតែរបួសក្រលៀន នេះបើយោងតាមការចុះផ្សាយរបស់ BBC។
មិនត្រឹមតែកីឡាករ Kevin de Bruyne របួសនោះទេ សូម្បីតែកីឡាករខ្សែការពារសញ្ជាតិបារាំង Laporte កីឡាករ Sane និង Stone សុទ្ធតែមិនអាចបង្ហាញខ្លួននៅរាត្រីនេះដូចគ្នាដោយសារតែរបួស។
សូមបញ្ជាក់ថាសម្រាប់ការប្រកួតបើឆាកកន្លងមករបស់ក្រុមទាំង២គឺឈ្នះដូចគ្នា ដោយ Man City បានយកឈ្នះទៅលើក្រុមមកពីអ៊ុយគ្រែន Shakhtar Donestsk ក្នុងលទ្ធផល ៣ទល់០ ចំណែកឯ Dinamo Zagreb បានប្រកួតឈ្នះក្រុមរបស់អ៊ីតាលី Atalanta ក្នុងទឹកដីខ្លួនឯង៤ទល់០។ ហើយបើនិយាយអំពីប្រវត្តិជួបគ្នាកន្លងមកវិញគឺក្រុមទាំង២មិនដែលមានប្រវត្តិជួបគ្នាម្តងណាឡើយ៕