កំពូលអ្នកប្រដាល់ថៃ ប៊ូខាវ មកប្រកួតនៅខ្មែរជាលើកទី២
កំពូលអ្នកប្រដាល់របស់ថៃ ប៊ូខាវ នឹងមកប្រកួតនៅទឹកដីប្រទេសកម្ពុជាជាលើកទី២ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះដោយត្រូវប៉ះជាមួយកីឡាករចិន Yuan Bin ក្នុងកម្មវិធី MAS FIGHT KUN KHMER ដែលការប្រកួតនេះបើមិនមានអ្នកសន្លប់នោះទេគឺគ្មានអ្នកឈ្នះនោះទ្បើយ ។ អ្នកប្រដាល់ខេត្តសុរិន្ទ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងរួចមកហើយកាលពីឆ្នាំ២០១៣ នៅស្ថានីយទូរទស្សន៍ បាយ័ន ក្នុងកម្មវិធី Khmer Fighter ដោយកាលនោះគេបានផ្តួលកីឡាករអូស្ត្រាលី Avison ក្នុងទឹកទី៣ ។