គុនខ្មែរកំពុងឡើង ថៃ រ៉េត បន្តភាពមិនដែលចាញ់ក្រោយឈ្នះរៀមច្បង
គុនខ្មែរវ័យក្មេង ថៃ រ៉េត បានបន្តភាពខ្លាំងរបស់ខ្លួនដោយបានយកឈ្នះរៀមច្បង សូត្រ ខេវិន នាសង្វៀន CNC នាថ្ងៃអាទិត្យ នេះដើម្បីបន្តភាពមិនដែលចាញ់របស់ខ្លួនក្នុងការឡើងសង្វៀនចំនួន១៧ប្រកួតកន្លងមករួមទាំងការប្រកួតមិត្តភាពអន្តរជាតិផងដែរ ។
ថៃ រ៉េត ហ្វឹកហាត់នៅក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ដែលមានគ្រូបង្ហាត់លោក ហង្ស សឿន ដែលប្រមូលផ្តុំដោយជើងខ្លាំងជាច្រើនដូចជា ឡៅ ចន្ទ្រា ឡៅ ចិត្រា ព្រំ សំណាង អុង ភារាក់ ជាដើមក្នុងការបណ្តុះបណ្តាលរូបគេអោយបានខ្លាំងដូចរាល់ថ្ងៃ និងទៅថ្ងៃខាងមុខ ។
ថៃ រ៉េត ធ្លាប់ប្រកួតជាមួយកិឡាករគុនខ្មែរចំនួន១៦ដងឈ្នះទាំងអស់ និង ធ្លាប់ប្រកួតជាមួយកីឡាករថៃម្តងនៅសង្វៀន PNN ដោយផ្តួលអោយសន្លប់ក្នុងទឹកទី១ ៕