![](https://www.msrsport.com/wp-content/uploads/2024/05/lunin.jpg)
Lunin មានបញ្ហាសុខភាពមិនទាន់ច្បាស់លេងផ្ដាច់ព្រ័ត្រ UCL បានឬអត់
យោងតាម AS អ្នកចាំទី Real Madrid ស្រាប់តែមានបញ្ហាសុខភាព ហើយមិនអាចចូលរួមហ្វឹកហាត់បាននៅដើមសប្ដាហ៍នេះ។ មកដល់ថ្ងៃទី២៩ ខែឧសភា ស្ថានភាពរបស់គេបានប្រសើរឡើង ប៉ុន្តែ Lunin នៅតែត្រូវហាត់ដោយឡែកពីគ្នា។
នេះគឺជាវិធានការបង្ការដែលអនុវត្តដោយ Real Madrid ដើម្បីជៀសវាងការឆ្លងជំងឺ។ នៅថ្ងៃទី០២ ខែមិថុនា Real Madrid នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Borussia Dortmund នៅកីឡដ្ឋាន Wembley (ប្រទេសអង់គ្លេស)។
AS បន្ថែមថា ស្ថានភាពសុខភាពរបស់ Lunin ឥឡូវល្អប្រសើរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាំទីរូបនេះត្រូវឆ្លងកាត់ការពិនិត្យសុខភាពដើម្បីឱ្យច្បាស់ជាមុនសិន។
Lunin លេងបានល្អក្នុងរដូវកាល២០២៣/២០២៤ តែការត្រលប់មកវិញរបស់ Thibaut Courtois បានផ្លាស់ប្តូរស្ថានភាព។ អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះ ទំនងជាត្រូវបានគ្រូបង្គោល Carlo Ancelotti ជឿជាក់ក្នុងការប្រកួតជើងឯក Champions League ទល់នឹង Dortmund៕