CR7 ថា ១០ឆ្នាំទៀតបានចូលនិវត្តន៍
នៅពេលត្រូវបានសួរអំពីផែនការចូលនិវត្តន៍ក្នុងនាមជាកីឡាករ Cristiano Ronaldo បាននិយាយថា នឹងកើតឡើងពេលមានអារម្មណ៍ថាជើងរបស់គេអស់កម្លាំង ប្រហែល១០ឆ្នាំទៀត។ គេថា មានមោទកភាពណាស់ដែលនៅអាយុ៣៩ឆ្នាំ នៅតែអាចធ្វើបានល្អ។
ខ្សែប្រយុទ្ធក្លិប Al Nassr ថ្លែងថា “៖ ខ្ញុំចូលចិត្តអារម្មណ៍នៃការរិះគន់ បន្ទាប់មកបង្ហាញខ្លួនឯងជាមួយនឹងគុណផលលើទីលាន។ សម្រាប់ខ្ញុំ ការតិះដៀល និងការរិះគន់គ្មានន័យអ្វីទេ។”
លើសពីនេះ អតីតតារាឆ្នើម Man Utd រូបនេះក៏បានបញ្ជាក់ផងដែរថា Saudi Pro League បច្ចុប្បន្នគឺជាការប្រកួតប្រសើរជាង Ligue 1 (បារាំង)៕