ខ្សែបម្រើរបស់ Roma Veretout ៖ លោក Mourinho បានធ្វើឱ្យយើងផ្លាស់ប្តូរផ្នត់គំនិត
(BC-99)
ខ្សែបម្រើ Jordan Veretout របស់ក្រុម Roma និយាយនៅមុនជំនួបជាមួយ Juventus នៅចុងសប្តាហ៍នេះថាគ្រូបង្វឹកលោក Jose Mourinho កំពុងធ្វើឱ្យពួកគេផ្លាស់ប្តូរ “ ចិត្តគំនិត” ។
ការយកឈ្នះ Juventus នឹងក្លាយជាលទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុម Roma ដែលដឹកនាំដោយបុរសបានវោហារ Jose Mourinho ដើម្បីប្រជែងក្រុម Inter និង AC Milan ឱ្យកាន់តែកៀកក្រុមកំពូលតារាង Napoli។ កីឡាករបារាំងវ័យ២៨ឆ្នាំ Veretout បាននិយាយប្រាប់អ្នកសារព័ត៌មាននៅអំឡុងពេលហ្វឹកហាត់ថាលោក Mourinho បានផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេឱ្យកាន់តែមានឆន្ទៈសម្លឹងទៅមុខកាន់តែឆ្ងាយ។
Veretout បាននិយាយយ់ាងដូច្នេះថា “ខ្ញុំកំពុងខិតខំរកគ្រាប់បាល់បញ្ចូលទីឱ្យបានគ្រប់ប្រកួត។ ខ្ញុំហ្វឹកហាត់ការទាត់បាល់ពិន័យជារៀងរាល់ថ្ងៃ។ ខ្ញុំត្រូវតែដើរឱ្យស្របទៅនឹងមហិច្ឆតារបស់លោក Mourinho ដែលចង់ឈ្នះគ្រប់ពាន។ គាត់បានលើកទឹកចិត្តយើងថាទោះបីយើងបានធ្វើខុសក៏ដោយ ក៏អាចផ្លាស់ប្តូរមកជាល្អបានដែរប្រសិនបើយើងនៅតែព្យាយាម” ។