Jordan Henderson រីករាយដែលបានបន្តកិច្ចសន្យាជាមួយ ហង្សក្រហម
(BC-99)
ប្រធានក្រុមហង្សក្រហម Jordan Henderson បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយដែលនឹងរក្សារូបគេនៅក្លឹបរហូតដល់ឆ្នាំ ២០២៥ ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣៩៤ ដងក្នុងរយៈពេលមួយទសវត្សរ៍ជាមួយហង្សក្រហមដោយបានជួយឱ្យក្លិបនេះឈ្នះពានរង្វាន់ Champions League និង Premier League ផងដែរ។
ក្រោយពីបានបន្តកិច្ចសន្យារួចរាល់ Henderson បាននិយាយប្រាប់ Liverpoolfc.com ថា៖ “ ខ្ញុំពិតជាមានកិត្តិយសនិងមោទនភាពណាស់ដែលបានបន្តដំណើររបស់ខ្ញុំជាមួយក្លិបជាទីស្រឡាញ់នេះ។ ខ្ញុំនឹងផ្តោតលើការសម្លឹងឆ្ពោះទៅមុខនិងអ្វីដែលអាចកើតឡើងនៅពេលអានាគត” ។