
ខេត្តកែប និងខេត្តត្បូងឃ្មុំ ជាបេក្ខភាពចុងក្រោយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី២ ត្រូវបានបញ្ចប់ដោយក្រុមខេត្តកែប បន្តយកឈ្នះ ខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២ ទល់ ១ សរុបទាំងពីជើង ៦ ទល់ ៤ នាកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ស្របពេលដែល ខេត្តត្បូងឃ្មុំ ជាបេក្ខភាពឡើងទៅវគ្គដែរ បន្ទាប់ពីស្មើ ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១ ទល់ ១ សរុបទាំងពីរជើង ៣ ទល់ ១ ខណៈការប្រកួតធ្វើឡើងនាកីឡដ្ឋានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។
ដូច្នេះហើយ យើងបានរកឃើញ ៤ ក្រុមដែលត្រូវធ្វើការប្រកួតគ្នា នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ រួមមាន ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តសៀមរាប និងខេត្តព្រៃវែង។ សម្រាប់ក្រុមទាំងបួន ក៏ជាបេក្ខភាពទៅចូលរួមប្រកួតថ្នាក់ជាតិជាមួយក្រុមដែលប្រកបអាជីពនៅលីគកំពូលកម្ពុជាទាំង ១២ក្រុម លើកលែងតែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលបានដកខ្លួន៕