
គ្រូ Newcastle ថា គ្មានលក្ខខណ្ឌជាមួយ Ronaldo ទេ
លោក Eddie Howe បានបដិសេធជុំវិញដំណឹងថា Ronaldo នឹងលេងឱ្យ Newcastle ប្រសិនបើក្រុមបានទៅលេង UEFA Champions League នៅរដូវកាលក្រោយ។
អ្នកចាត់ការក្រុមសារិកាព្រៃបានប្រាប់ Sky Sports ថា “៖ យើងសូមជូនពរឱ្យ Cristiano Ronaldo ទទួលសំណាងល្អបំផុតនៅក្នុងជំពូកបន្ទាប់នៃអាជីពរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌសម្រាប់គាត់ក្នុងការមកកាន់ Newcastle នៅរដូវកាលក្រោយគឺមិនពិតនោះទេ។”
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្នុងកិច្ចសន្យារវាង Ronaldo និង Al Nassr មានឃ្លាមួយដែលអាចឱ្យ CR7 ពាក់អាវ Newcastle United ក្នុងលក្ខខណ្ឌខ្ចី ប្រសិនបើក្រុមអង់គ្លេសបានទៅលេង Champions League៕