AC Milan វាយបកឈ្នះ Juventus ៤-២
Juventus ខកខានឱកាសពង្រីកការនាំមុខក្នុងតារាងពិន្ទុសរុប ក្រោយចាញ់ AC Milan ជំនួបក្របខណ្ឌកំពូលអ៊ីតាលី Serie A នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ដោយលទ្ធផល៤ទល់នឹង២។
ក្រុមភ្ញៀវ Juventus បានបើកការនាំមុខមុននៅនាទី៤៧ ដោយ Andrien Rabiot អូសពីចម្ងាយ ហើយទាត់បញ្ចូលទីបានយ៉ាងល្អ។
ដល់នាទី៥៣ Cristiano Ronaldo ទាត់មួយជើងឆ្វេងបង្កើនការនាំមុខ០ទល់នឹង២។
Zlantan Ibrahimovic បានទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៦២ ក្រោយបាល់ហោះប៉ះដៃខ្សែការពារ Leonardo Bonnucci។
ចាប់ពីនាទី៦៦ដល់៨០ AC Milan ច្បាមបានដល់ទៅ៣គ្រាប់តាមរយៈ Franck Kessie, Rafael Leao និង Ante Rebic។
បរាជ័យនេះមានន័យថា Juventus ភ្លាត់ឱកាសបង្កើនការនាំមុខកំពូលតារាង១០ពិន្ទុ ខណៈក្រុមលេខពីរ Lazio ដែលមាន៦៨ពិន្ទុ ក៏បានចាញ់ក្រោមជើង Leece៕