
Chelsea គ្រោងលក់កីឡាករ៦នាក់យកលុយទិញ Kai Havertz របស់ Leverkusen
កីឡាករ៦នាក់របស់ Chelsea មិនស្ថិតក្នុងគម្រោងអ្នកចាត់ការ Frank Lampard រដូវកាលក្រោយទៀតទេ ហើយអាចនឹងត្រូវវ៉ៃចេញដើម្បីប្រមូលថវិកាទិញខ្សែបម្រើ Kai Havertz ពី Bayer Leverkusen ដែលមានតម្លៃខ្ទង់៩០លានផោន (១០០លានអឺរ៉ូ)
កីឡាករទាំង៦មាន Marcos Alonso, Michy Batshuayi, Danny Drinkwater, Tiemoue Bakayoko, Kenedy និង Emerson Palmieri។ ប្រសិនបើគម្រោងលេចចេញជារូបរាងមែន Havertz នឹងក្លាយជាកីឡាករថ្លៃបំផុតនៅ Chelsea ជំនួសអ្នកចាំទី Kepa Arrizabalaga ដែលត្រូវបានតោខៀវទិញក្នុងតម្លៃ៨០លានអឺរ៉ូ។
ក្នុងចំណោមអ្នកទាំង៦ដែល Chelsea ចង់វ៉ៃចេញ គឺ Alonso និង Emerson ប្រាកដជាអស់កន្លែងនៅ Stamford Bridge នៅពេលរកខ្សែការពារឆ្វេងថ្មីបាន ខណៈក្រុមរបស់មហាសេដ្ឋី Roman Abramovic ចង់បាន Ben Chilwell ពី Leicester City។
មកដល់របស់ Timo Werner និងការបន្លាយកិច្ចសន្យារបស់ Oliver Giroud នៅ Chelsea។
រដូវកាលនេះ Havertz រកបាន៨គ្រាប់ និងបញ្ជូន១៧ដងពីការប្រកួត៤៣លើកសម្រាប់ Bayer Leverkusen។ គេត្រូវបានចាត់ទុកជាអនាគតតារាឆ្នើមក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ តាមរយៈសមត្ថភាពដែលអាចលេងច្រើនតំណែងនៅតំបន់ប្រយុទ្ធ។ គេអាចលេងនៅតំណែងលេខ១០ និងប្រយុទ្ធកណ្ដាលក៏បាន៕