ដឹងអត់? ប៉ុស្តិ៍ណាខ្លះរបស់ CBS ផ្សាយផ្ទាល់ព្រឹត្តិការណ៍ AFC U23 ដែលទើបនឹងប្តូរម៉ោងលេង
ស្ថានីយ៍ទូរទស្សន៍ CTN & MYTV ជាអ្នកទទួលបានសិទ្ធផ្សាយផ្ទាល់ AFC U-23 CHAMPIONSHIP Qualifiers Group H ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលការប្រកួតនឹងធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តី យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រឹត្តិការណ៍ខាងលើនេះបានធ្វើការផ្លាស់ប្តូរម៉ោងប្រកួត ព្រោះអាកាសធាតុក្ដៅពេក។ សម្រាប់ការផ្លាស់ប្តូរគឺនឹងមិនមានការប្រកួតនៅម៉ោង៣:៣០នាទីឡើយ ពោលគឺម៉ោងនេះនឹងលើកទៅលេងនៅម៉ោង៥ល្ងាចវិញ ខណៈដែលការប្រកួតម៉ោង ៦:៣០នាទី ប្ដូរទៅលេងនៅម៉ោង៨យប់វិញ។
ដោយឡែកសម្រាប់ស្ថានីយ៍ទូរទស្សន៍ CTN & MYTV ជាអ្នកទទួលបានសិទ្ធផ្សាយផ្ទាល់ តាមការបញ្ជាក់របស់ប្រធានកីឡា CBS លោក ស៊ីថូ ណាថាន់ បានប្រាប់មកកាន់ MSR Sport ថា៖ “ស្ថានីយ៍ក៏បានធ្វើការផ្លាស់ប្តូរម៉ោងផ្សាយរបស់ខ្លួនផងដែរពោលគឺនៅថ្ងៃបើកឆាកបើសិនមិនមានការប្រែប្រួលអ្វីទេ CTN នឹងធ្វើការផ្សាយផ្ទាល់ចំនួន២ប្រកួតផ្តាច់តែម្តង ខណៈ MYTV នឹងរ៉ាប់រ៉ងនៅក្នុងការផ្សាយផ្ទាល់ចំនួន៤ប្រកួតចុងក្រោយផ្តាល់ ពោលគឺមានន័យថា CTN ផ្សាយផ្ទាល់ផ្តាច់ថ្ងៃបើកឆាក ហើយ MYTV ផ្សាយផ្ទាល់ផ្តាច់ថ្ងៃទី២និងទី៣។”
គួរបញ្ជាក់ថា ក្នុងងពូល H ក្រុមគោព្រៃកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនោះត្រូវប្រកួតនៅម៉ោង៨យប់ទាំង៣ប្រកួត ដោយបើកឆាកប៉ះជាមួយ អូស្ត្រាលី ហើយប្រកួតទី២ជួបជាមួយនឹង កូរ៉េខាងត្បូង ហើយបិទវគ្គជាមួយ ឆានីសតៃប៉ិ។ ក្រុមកំពូលតារាងនឹងមានឱកាសឡើងវគ្គបន្ដ ខណៈដែលលេខ២ ត្រូវរង់ចាំអ៊ុតមើលលទ្ធផលតាមពូលផ្សេងៗទៀតសិន៕
រូបភាព៖ FFC & AFC