
៦ចំណុចគួរដឹងក្រោយ Inter បំបាក់ Shakhtar ឡើងផ្ដាច់ព្រ័ត្រ UEL
ជ័យជម្នះ ៥-០ របស់ Inter Milan គឺជាលទ្ធផលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។
នេះគឺជាការបរាជ័យធំបំផុតរបស់ Shakhtar Donetsk នៅអឺរ៉ុបចាប់តាំងពីចាញ់ Manchester City ០-៦ នៅ Champions League កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ។
Inter Milan បានឈ្នះ៥ លើកជាប់ៗគ្នានៅការប្រកួតពានអឺរ៉ុប (មិនរាប់បញ្ចូលវគ្គជម្រុះ) ជាលើកដំបូងចាប់តាំងពីខែមេសាឆ្នាំ ២០១០។
Lautaro Martínezនិង Romelu Lukaku ជាកីឡាករពីររូបដែលរកបាន ២០ គ្រាប់ក្នុងមួយរដូវកាលសំរាប់ Inter Milan ចាប់តាំងពី Adriano និង Obafemi Martins ក្នុងយុទ្ធនាការ ២០០៤-០៥ ។
Danilo D’Ambrosio រកបាន ៣ គ្រាប់ក្នុងចំណោម៥ ប្រកួតចុងក្រោយរបស់គេសម្រាប់ Inter Milan ពីគ្រប់កម្មវិធី។
Romelu Lukaku ក្លាយជាកីឡាករ Serie A ដំបូងបង្អស់នៅរដូវកាលនេះដែលបង្ហាញខ្លួនបាន ៥០ ប្រកួតនៅគ្រប់កម្មវិធីហើយក៏ជាកីឡាករ Inter ដំបូងដែលធ្វើបានបែបនេះក្នុងមួយរដូវកាល ខណៈ Samuel Eto’o ធ្វើបាន ៥៣ប្រកួត និង Javier Zanetti ៥២ប្រកួត ក្នុងរដូវកាល ២០១០/២០១១។
វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែសីហា នាក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ដែល Inter Milan ត្រូវជួបជាមួយ Sevilla៕