សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកការប្រកួតពានរង្វាន់ U16 និង U18
យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីការផ្អាកការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ( U16 និង U18 Youth League) រហូតដល់មានការជូនដំណឹងសារជាថ្មី។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយមានការផ្ទុះជំងឺរាតត្បាតសកលវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ស្របពេលការចាប់ឆ្នោតបែងចែកពូលនៅជុំទី៣ នៃពានរង្វាន់ U16 Youth League ក៏នឹងធ្វើការផ្អាកផងដែរ។
សម្រាប់ការប្រកូតជុំទី៣ នឹងត្រូវបែងចែកជា ២ពូល និងមាន ៨ក្រុម ចូលរួម ខណៈក្រុមមានចំណាត់ថ្នាក់ខ្ពស់ ២ក្នុងពូល នឹងត្រូវបានជ្រើសរើសឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕