Man Utd សម្រេចចិត្តអោយ Paul Pogba ចាកចេញនៅរដូវកាលក្រោយលើតម្លៃខ្លួន ៨០ លានផោន
(BC-99)
ទោះបីជាមានការលើកឡើងអំពីការចចាររវាងក្លឹបបិសាចក្រហម Manchester United ជាមួយខ្សែប្រយុទ្ធបារាំង Paul Pogba ក៏ដោយតែទីបំផុតទៅភាគីទាំងពីរនៅតែដើរដល់ផ្លូវបំបែកដដែល។
១០០ លានផោនសម្រាប់ក្រុម Man United ដែលចង់បានពីការលក់ Paul Pogba វានឹងមិនអាចកើតមាននុះទេបើផ្អែកទៅលើស្ថានភាពបច្ចុប្បន្នដែលកំពុងតែកើតមានឡើងនៅក្នុងផែនដីយើងនេះ តែក្រុមបិសាចក្រហមដែលដឹកនាំដោយលោក Ole Gunnar Solkjaer អាចបន្ថយតម្លៃខ្លួនរបស់កីឡាកររូបនេះដើម្បីអោយមានការផ្លាស់ប្តូរមួយអាចកើតមានឡើងនៅរដូវក្តៅក្រោយ។
Pogba ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៨៩ លានផោននោះនៅតែទទួលបានការចាប់អារម្មណ៍ពី Real Madrid និង Juventus ដដែលបើទោះជាពួកគេមិនអាចឆាបយកកីឡាករនេះបានតាំងតែពីរដូវកាលមុនដោយសារតែ Man Utd បានដាក់តម្លៃយ៉ាងខ្ពស់ ១៨០ លានផោនយ៉ាងណាក្តី។ ដំណឹងនៃការបន្ទន់ឥរិយាបទបន្ថយតម្លៃខ្លួននៅត្រឹម ៨០ លានផោនគឺជាឱកាសមួយថ្មីទៀតសម្រាប់ក្លឹបដែលចង់បាន Pogba ទៅចូលរួមជាមួយ។
នៅថ្ងៃម្សឹលម៉ិញនេះដែរគេបានឃើញកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបញ្ចេញវីឌីអូគ្លីបរបស់ខ្លួនដែលកំពុងធ្វើការហ្វឹកហាត់ដោយបានពាក់អាវលេខ ១៤ របស់ Matuidi របស់ក្រុម Juventus ដោយក្តីសប្បាយរីករាយ។ តែនេះមិនសបញ្ជាក់ថា Pogba ចង់ចាកចេញពី Man Utd ទៅចូលរួមជាមួយក្រុម Juventus នោះទេក៏ប៉ុន្តែវាជាការលើកទឹកចិត្តដល់កីឡាករមិត្តរួមជាតិរបស់ក្រុមសេះបង្កង់ដែលកំពុងតែមានជំងឺកូរ៉ូណាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមពី Paul Pogba ផ្ទាល់។