គ្រាប់បាល់ពាក់កណ្ដាលតារាងរបស់ឆែកចូលស្កុតលែនក្លាយជាគ្រាប់បាល់ឆ្ងាយបំផុតនៅ EURO
Patrick Schick រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់សាធារណរដ្ឋឆែកលើក្រុមជម្រើសជាតិស្កុតលែន នៃការប្រកួត UEFA Euro 2020 ប្រចាំពូល D នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា។
ខ្សែប្រយុទ្ធ Bayer Leverkusen រូបនេះបានតែតបញ្ចូលទីនាំមុខនាទី៤២។ អ្វីដែលកាន់តែពិសេសនោះ គឺគ្រាប់ទី២របស់គេជាការទាត់ពីពាក់កណ្ដាលតារាងតែម្ដង ក្នុងនាទី៥២។ ពេលនោះ Jack Hendry របស់ស្កុតលែនព្យាយាមទាត់ទៅទីរបស់ឆែក តែត្រូវខ្សែការពារក៏លងដល់ Shick ហើយគេក៏ទាត់ពីពាក់កណ្ដាលតារាង។ អ្នកចាំទីស្កុតលែន David Marshall ដែលឡើងផុតទីតាំងរបស់ខ្លួន បានព្យាយាមបកក្រោយវិញដែរ តែមិនទាន់។
គ្រាប់របស់ Schick ចម្ងាយ៤៥ម៉ែត្រ គឺជាគ្រាប់បាល់ឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រ Euro ជុំចុងក្រោយ។ នេះបើតាមស្ថាប័ន Opta។
២គ្រាប់របស់ Shick បានផ្ដល់៣ពិន្ទុពេញដល់សាធារណរដ្ឋឆែកពីស្កុតលែនដែលរ៉ាប់រងជាម្ចាស់ផ្ទះ។ ៩ប្រកួតចុងក្រោយ Shick រកបាន៩គ្រាប់ និង assist ២ដង៕