កីឡាករជើងចាស់ចិត្តស្លុយ Eric Cantona ស្ទើរតែមានបញ្ហាជាមួយឪពុករបស់ Neymar
(BC-99)
អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United លោក Eric Cantona ត្រូវបានគេមើលឃើញថាជាដើមហេតុដែលធ្វើអោយរូបលោកនិងឪពុករបស់ Neymar ស្ទើរតែមានទំនាស់អាចបង្ករជាអំពើហឹង្សារដាក់គ្នាទៅហើយកាលពីសប្តាហ៍មុននៅកីឡដ្ឋាន Parc des Princes របស់ក្រុម Paris Saints Germain ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នាអំឡុងពេលនៃការប៉ះប្រកួតរវាងក្រុមទាំងពីរ PSG-Man Utd ចូលដល់ការផ្តល់បាល់ពិន័យ១១ម៉ែត្រអោយទៅក្រុមបិសាចក្រហមនិងស៊ុតបញ្ចូលទីបានសម្រេចដោយ Marcus Rashford ។ នៅពេលនោះស្រាប់តែគេឃើញ Neymar ដែលជាកីឡាករពូកែរធ្វើដួលរូបនេះផ្ទុះការមិនពេញចិត្តនិងបញ្ចេញកាយវិការខឹងសម្បារអំពីការសម្រេចចិត្តដោយប្រព័ន្ធ VAR ថាមិនយុត្តិធម៌។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ងាកទៅតំបន់កៅអីពិសេសដែលខណ្ឌចែកជាប្លុករវាង Eric Cantona អតីតប្រធានក្រុមចិត្តឆៅរបស់ Manchester United រួមជាមួយមិត្តភក្តិ និងប្លុកអង្គុយរបស់ឪពុក Neymar រួមជាមួយមិត្តភក្តិរបស់ Daniel Alves និងបងប្រុសរបស់កីឡាករ Marquinhos ឯណេះវិញគេឃើញមានក្រុមសន្តិសុខទៅជួយរៀបចំសណ្តាប់ធ្នាប់ប្លុកអង្គុយជាប់គ្នានេះជាបន្ទាន់ផងដែរ។
ដើមហេតុគឺមកពីមិត្តភក្តិរបស់ Eric បាននិយាយចំអកបញ្ចើចបញ្ចាលចំពោះកីឡាករជម្រើសជាតិប្រេស៊ីលថាចាញ់មិនព្រមទទួលលទ្ធផល ព្រមទាំងធ្វើកាយវិការមិនសមរម្យផ្សេងៗខណៈដែល Eric Cantona ក៏ចូលរួមនិយាយឌឺដងឮៗដាក់អោយ Neymar ដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឃើញគេចំអកដាក់កូនបែបនេះលោក Neymar SR ទ្រាំមិនបានក៏ឈរស្រែកតមាត់ទៅក្រុមម្ខាងទៀតអោយបិទមាត់និងដើរសំដៅមកកាន់ប្លុករបស់ Eric Cantona។ ក៏ប៉ុន្តែលោកត្រូវបានរារាំងដោយក្រុមសន្តិសុខទាន់ពេលវេលា។ ក្រោយមកទៀតពួកគេទាំងសងខាងក៏បញ្ចប់វាទៅវិញរៀងៗខ្លួន។
គួរអោយដឹងដែរថា Neymar Jr មិនមានវត្តមាននៅដែលរឿងនេះបានកើតឡើងឡើយ ព្រោះគេកំពុងតាមដានការប្រកួតនិងបញ្ចេញប្រតិកម្មមិនពេញចិត្តនៅខាងក្រោម។