Spurs នៅតែកំណត់១៧៥លានផោនសម្រាប់ Harry Kane ខណៈ Man City ឱ្យត្រឹម១២៥លានផោនប៉ុណ្ណោះ
រឿងរ៉ាវនៃអនាគតរបស់ខ្សែប្រយុទ្ធ Harry Kane នៅតែមានមន្ទិលសង្ស័យនៅឡើយរវាង Tottenham Hotspurs ជាមួយ Manchester City នៅទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
ក្រុមរហស្សនាមមាន់ខ្នាយមាសបានបន្តកំណត់តម្លៃខ្លួន១៧៥លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ស្របពេលដែលក្រុមមហាសេដ្ឋីអារ៉ាប់ហ៊ានចំណាយទឹកប្រាក់ត្រឹម១២៥លានផោនតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់ អតីតយុវជន Arsenal ខាងលើធ្លាប់បានចេញមុខមកនិយាយច្បាស់ៗហើយថារូបគេចង់ចាកចេញពី Tottenham Hotspurs ដើម្បីមានឱកាសក្នុងការឈ្នះពានរង្វាន់ផ្សេងៗទៀតក្នុងអាជីពរបស់ខ្លួន។
គួរឱ្យដឹងថា លោក Daniel Levy ម្ចាស់ក្លឹប Tottenham Hotspurs បានចេញមុខមកបញ្ចាក់ដូចគ្នាថា Harry Kane មិនមែនជាកីឡាករសម្រាប់លក់ទេនៅរដូវកាលនេះ ប៉ុន្តែបើមានសំណើរសមរម្យសមស្របនឹងសមត្ថភាពរបស់គេ ក្លឹបអាចនឹងពិចារណាបាន។