Lewandowski ដាក់២គ្រាប់ ខណៈ Bayern ស៊ី Dortmund ៣-១ លើកពាន German Super Cup
Bayern Munich បន្តគ្រប់គ្រងពានរង្វាន់ German Super Cup តាមរយៈជ័យជម្នះ៣ទល់នឹង១លើ Borussia Dortmund។
ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski តែតបញ្ចូលទីឲ្យក្រុមជើងឯក Bundesliga នាំមុខមុនក្នុងនាទី៤១ ពីការបញ្ជូនដោយ Serge Gnabry។
ចូលដល់វគ្គទី២ Thomas Muller បន្ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។
Marcus Reus បានទាត់បញ្ចូលទីក្រៅប្រអប់យ៉ាងល្អឲ្យ Dortmund ដែលជាជើងឯក German Cup ក្នុងនាទី៦៤។
យ៉ាងណា ១០នាទីក្រោយ Lewandowski ស៊ុតគ្រាប់ទី៣សម្រាប់ Bayern Munich និងជាគ្រាប់ទី២៤របស់គេតទល់ក្រុមចាស់ Dortmund ដែលគេធ្លាប់លេងពីចន្លោះឆ្នាំ២០១០ដល់២០១៤។
គួរដឹងដែរថា ពានរង្វាន់ German Super Cup ដែលជាការប្រកួតរវាងជើងឯក Bundesliga និងម្ចាស់ពាន German Cup ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៧។ គិតមកទល់ពេលនេះ Bayern Munich ឈ្នះបាន៩ដង និង Dortmund ឈ្នះ៦ដង៕