
Giorgio Chiellini ត្រៀមផ្លាស់ទៅលេងនៅអាមេរិក នឹងគិតរឿងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលី
ខ្សែការពារ Giorgio Chiellini ថា រូបគេនឹងទៅលេងលីគកំពូលអាមេរិក Major League Soccer ជមួយក្លឹប Los Angeles មុនពេលរូបគេចូលនិវត្តន៍។
កីឡាករវ័យ៣៧ឆ្នាំហើយ នឹងចែកផ្លូវជាមួយ Juventus នៅរដូវកាលខាងមុខ ក្រោយរួមរស់ជាមួយក្លឹបនេះរយៈពេល ១៧ឆ្នាំ ដោយចូលរួមលេងបាន ៥៦០ប្រកួត និងស៊ុតចូល ៣៦គ្រាប់។
សម្រាប់ការទៅចូលរួមក្លិប Los Angeles នោះ មានការរាយការណ៍ថា Giorgio Chiellini នឹងទទួលកុងត្រាដល់ឆ្នាំ ២០២៣ ជាមួយប្រាក់ឈ្នួលដល់ទៅ ១,៦៥ លានដុល្លារឯណោះក្នុងមួយរដូវកាល។
ដោយឡែក Giorgio Chiellini ក៏ធ្លាប់បានប្រកាសផងដែរថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្នុងរដូវកាលខាងមុខផងដែរ បន្ទាប់ពីអ៊ីតាលីប្រកួតជាមួយអាហ្សង់ទីនក្នុងខែមិថុនានៅកីឡដ្ឋាន Wembley។
The Nightmare