
លោក Ten Hag ចង់ទុកកីឡាករដែលគេសឹងតែភ្លេចឈ្មោះម្នាក់នេះអោយនៅបន្ត
បន្ទាប់ពីបានដឹងថាពីសមាភាពក្បាលម៉ាសុីនថ្មីរប់បិសាចក្រហមជាផ្លូវការហើយនោះ ពេលនេះជាពេលលោក Erik Ten Hag ចាប់ផ្ដើមពិនិត្យសម្លឹងមើលកីឡាករ។
យ៉ាងណាក្ដីកន្លងមកលោកបានលើកឡើងពីកីឡាករក្រៅក្លឹប កីឡាករក្នុងក្លឹបដូចជា Cristiano Ronaldo និងនណាគួរចេញ ឬនណាគួរនៅបន្ត តែលើកនេះលោកបានលើកពីកីឡាករដែលគេសឹងតែភ្លេចនោះគឺ Mason Greenwood ដែលបានជាប់ពាក់ព័ន្ធរឿងអាស្រូវវាយមិត្តស្រីកន្លងមក។
លោក Ten Hag បាននិយាយថា លោករងចាំការវិនិច្ឆ័យសិនបើគេបញ្ជាក់ថាគ្មានកំហុស ប្រាកដណាស់គេច្បាស់ជាទទួលបានកន្លែងមួយក្នុងក្រុមរបស់ខ្ញុំ គេជាកីឡាករម្នាក់ដែលមានទេពកោសល្យពិសេសដែលអាចលេងនៅស្លាបឆ្វេង ស្លាបស្តាំ និងកណ្ដាល។
The Nightmare