វ័យច្រើន វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele បានត្រឡប់ចូលមន្ទីរពេទ្យសារជាថ្មីម្តងទៀត
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele បានត្រឡប់ចូលមន្ទីរពេទ្យសារជាថ្មីម្តងទៀត ដើម្បីទទួលការព្យាបាលដុំសាច់ពោះវៀនធំលើកចុងក្រោយ។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយ។
លោក Pele អាយុ៨១ឆ្នាំ បានទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយបាននិងកំពុងទទួលការព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងទីក្រុងសៅប៉ូឡូជាប្រចាំចាប់តាំងពីពេលនោះមក។
ម្ចាស់ពាន World Cup ៣សម័យកាលរូបនេះ បានបង្ហោះសារនៅបណ្តាញសង្គម Instagram រួមជាមួយរូបភាពស្នាមញញឹមរបស់លោក ដើម្បីបញ្ជាក់ពីការវិវត្តន៍នៃសុខភាព អំឡុងពេលទទួលការព្យាបាល។
សូមជម្រាបជូនថា លោក Pele ដែលត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត បានទទួលរងនូវបញ្ហាសុខភាពជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងនោះរួមទាំងការវះកាត់ត្រគាកផងដែរ ដែលធ្វើឱ្យលោកបាត់មុខជាសាធារណៈអស់ពេលយ៉ាងយូរ៕
-Monsoon-