Man Utd ត្រៀមជើងប៉ះជាមួយ Sevilla ប្រកបដោយទំនុកចិត្តខ្ពស់
(BC-99)
អស់រយៈពេល៦ថ្ងៃហើយដែលក្រុមរបស់លោក Ole Gunnar Solskjaer បានត្រៀមខ្លួនសំរាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Sevilla ដែលមកពីតំបន់ Andalusians នៃប្រទេស អេស្ប៉ាញ ក្នុងពានរង្វាន់ UEFA EUROPA League ។
លោក Solskjaer ទំនងជាសំរេចចិត្តថែរក្សាប្រព័ន្ធការពាររបស់លោកអោយនៅដដែលក្រោយពីទទួលបានផ្លែផ្កាល្អនៅ៣ប្រកួតចុងក្រោយនេះដោយបានឈ្នះលើក្រុម Leicester City, LASK, Copenhagen។ Harry Maguire និង Brandon Williams នៅតែអាចរក្សាកន្លែងរបស់ពួកគេសម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះនាទីក្រុង Cologne ប្រទេសអាឡឺម៉ង់។
Victor Lindelof បើទោះជាខកខានជាប់ក្នុងជម្រើស១១នាក់ដំបូង ក៏ប៉ុន្តែគេបានឃើញវត្តមានកីឡាករ ស៊ុយអ៊ែត រូបនេះត្រូវបានប្តូរចូលនៅនាទីទី ៧០ ពេលដែលបិសាចក្រហមប្រកួតជាមួយ Copenhagen ដែលនេះគឺជាសញ្ញាណល្អមួយដែលរូបគេអាចក្លាយជាអ្នកការពារដ៏សំខាន់ម្នាក់នៅរាត្រីថ្ងៃអាទិត្យខាងមុខនេះ។
រវាងអ្នកចាំទីដៃស្អិតទាំងពីររូបគឺ De Gea និង Sergio Romero ត្រូវបានអ្នកគាំទ្ររបស់ក្លឹបនេះចង់ដឹងថាតើកីឡាករសញ្ជាតិ អេស្ប៉ាញ ឬ អាហ្សង់ទីន ជាអ្នកចូលក្នុងជម្រើសទី១?។ បើផ្អែកទៅលើការជឿទុកចិត្តរបស់លោក Solskjaer គឺមិនបា្រកដថាលោកនៅតែជ្រើសរើសយក Romero ឡើយ។ ទោះបីជាយើងបានមើលឃើញថាកីឡាកររូបនេះបានចូលលេងទាំងពីរប្រកួតចុងក្រោយនៅ UEL នេះក៏ពិតមែនតែ De Gea នៅតែអាចចេញមុខមកជំនួសដំណែងដៃទីមួយនៅពេលខាងមុខនេះដដែល។
ជាការពិតឥតប្រកែកបានមួយគឺ Man Utd មានការផ្លាស់ប្តូរចង្វាក់លេងដ៏រស់រវើកចាប់តាំងពីការមកដល់របស់ខ្សែបម្រើសញ្ជាតិ ព័រទុយហ្កាល់ Bruno Fernandez ។ ក៏ប៉ុន្តែនៅតែមានសំណួរចោទសួរថាតើកីឡាកររូបណាសាកសមជួយគាំទ្រនៅពីក្រោមកីឡាកររូបនេះ។ មិនពិបាកឆ្លើយចំពោះបញ្ហានេះទេព្រោះលោក Solskjaer បាននិយាយថា “ Nemanja តែងតែមានភាពស្ងប់ស្ងាត់និងមានឥទ្ធិពលលើក្រុម ហើយគេនឹងចូលមកបញ្ជាការប្រកួតធ្វើបានយ៉ាងល្អ” ។
សម្រាប់ប្រព័ន្ធវាយលុករបស់ក្រុមបិសាចក្រហមវិញគេនៅតែសង្ឃឹមទៅលើ Anthony Martial, Marcus Rashford និង Mason Greenwood ដដែល។ ទន្ទឹមនឹងនេះដែរគេនៅមានកីឡាករសញ្ជាតិនីហ្សេរីយ៉ា Odion Ighalo ដែលបម្រុងទុកនៅវិនាទីណាមួយដោយរូបគេក៏មានសង្ឃឹមថាអាចជួយអោយក្លឹបសម្រេចបាននូវគោលដៅដ៏ធំមួយមុនពេលដែលរដូវកាលនេះត្រូវបិទទាំងស្រុង។
វាមានន័យថាអូលនិងបុគ្គលិករបស់គាត់មានបញ្ហាល្អ ៗ ដើម្បីធ្វើឱ្យការធ្វើតេស្ត Sevilla របស់យើងកន្លងផុតទៅ។ ប៉ុន្តែដំបូងកីឡាករន័រវេសសង្ឃឹមថាកីឡាកររបស់គាត់ជាច្រើនអាចធ្វើបានតាមរយៈការហ្វឹកហាត់នៅសប្តាហ៍នេះហើយអាចរកបានសម្រាប់ការប្រកួតដ៏ធំនេះ។ សូមយកចិត្តទុកដាក់លើគេហទំព័រ ManUtd.com និងកម្មវិធីផ្លូវការរបស់យើងសម្រាប់រាល់ព័ត៌មានក្រុមចុងក្រោយនៅពេលដែលយើងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរថាក្រុមប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរចំនួន៣ប្រកួតចុងក្រោយកន្លងមកគឺក្រុម Man Utd មិនដែលទទួលជ័យជម្នះលើ Sevilla ម្តងឡើយពោលគឺចាញ់២និងស្មើមួយប្រកួត។ ជំនួបរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យទី១៦ខាងមុខនេះនៅទឹកដីកណ្តាលនៃប្រទេសអាឡឺម៉ង់។ ក្រុមដែលឈ្នះនឹងត្រូវប្រកួតជាមួយក្រុម Shaktar ឬ Inter Milan នាថ្ងៃទី២២ខែសីហាខាងមុខនេះក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់កម្រិតទី២របស់អឺរ៉ុប UEFA EUROPA League។