ថៃអនុញ្ញាតិអោយមានការប្រកួតប្រដាល់ឡើងវិញ
(BC-99)
ក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃបានអនុញ្ញាតិអោយមានការប្រកួតកីឡាប្រដាល់ឡើងវិញហើយក្រោយពីផ្អាកមិនដំណើរការមួយរយៈដោយសារតែជំងឺរាតត្បាត Covid-19។
បើយោលទៅតាមគណនី Facebook ផ្ទាល់ខ្លួនរបស់លោក ថាវីន សដានឆៃ ដែលជាគ្រូបង្វឹករបស់ក្លឹបប្រដាល់ សដានឆៃ ដ៏ល្បីឈ្មោះក្នុងថ្ងៃនេះបានផុសបង្ហាញអោយឃើញនូវលិខិតអនុញ្ញាតិពីក្រសួងទេសចរណ៍និងកីឡាថៃ ដោយមានការណែនាំពីនាយករដ្ឋមន្រ្តីថៃ ប្រាយុត ចាន់អូចា និងការយល់ព្រមទទួលអនុវត្តន៍តាមដោយប្រធានសហព័ន្ធប្រដាល់ថៃលោក វិប៊ូន ចាំប៉ាងឹន បានចេញសេចក្តីប្រកាសអោយមានការប្រកួតកីឡាប្រដាល់ឡើងវិញហើយ។
មិនខុសពីស្ថានភាពនៅព្រះរាជាណាចក្រកម្ពុជាឡើយ បើយោងទៅតាមខ្លឹមសារលិខិតបង្គាប់បញ្ជាមួយនេះ បានហាមប្រាមមិនអោយមានអ្នកចូលទស្សនាផ្ទាល់នៅតាមសង្វៀនដែលប្រារព្វកម្មវិធីប្រកួតឡើយ។ មួយវិញទៀតរាល់កម្មវិធីទាំងនេះត្រូវតែអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវវិធានការណ៍ទប់ស្កាត់និងការពារជំងឺឆ្លង Covid-19 អោយបានខ្ពស់ជាទីបំផុត។
តែទោះជាបែបនេះក្តីក៏គេនៅមិនទាន់ដឹងថាសង្វៀនលំដាប់អន្តជាតិនៅប្រទេសថៃដូចជា លុម្ពិនី និង រាជដំណើរ នឹងចាប់ផ្តើមការប្រកួតវិញនៅថ្ងៃណានុះទេ រីឯកីឡាករថៃអាចចេញទៅប្រកួតក្រៅប្រទេសបានឬក៏មិនបានក៏មិនទាន់ដឹងថាយ៉ាងណានុះដែរ។